វត្តសុវណ្ណគន្ធវារីរង្សី​ (ព្រែកទុង)​ ភូមិព្រែកទុង ឃុំព្រែកលប ស្រុកកញ្ចោង ខេត្តត្រាវិញ វៀតណាមខាងត្បូង Wat Suvannagandhavariransi (Prek Tung)​ Ap Sau hamlet, Tan Hung commune, Tieu Can district, Tra Vinh province, South Vietnam; Email: watprektung@yahoo.com; Tell: (84) 074 3636 735

ប្រវត្តិសងេ្ខបនៃវត្តសុវណ្ណគន្ធវារីរង្សី   ​​​  (ព្រែកទុង)

ដើម្បីរក្សានូវគោលចារិកនិងខឿនវប្បធម៍របស់សញ្ជាតិខ្មែរយើងខ្ញុំក្នុងនាមជាព្រះចៅអធិការនិងគណៈកម្មការវត្តសូមលើកឡើងនិងឧទេ្ទសនាមជូនទស្សនិកជ មិត្តអ្នកអានអំពីស្នាដៃនៃការកសាងវត្តខ្មែរមួយក្នុងចំណោម ១៤១ វត្ត នៅខេត្តត្រាវិញ (ដែនដីសណ្តរទន្លេមេគង្គ ភាគខាងត្បូងនៃប្រ
ទេសវៀតណាម)
វត្តនោះមាននាមថា: សុវណ្ណគន្ធវារីរង្សី (ព្រែកទុង) ស្ថិតនៅក្នុងឃុំ
ព្រែកលប ស្រុកកញ្ចោង ខេត្តត្រាវិញ វត្តមានផ្ទៃដីទំហំរួម ២៦៣៨០ ម៉ែត្រការេ តាំងនៅភ្ជាប់មាត់ព្រែកកញ្ជោង ខាងត្បូងទល់នឹងថ្នល់សាធា
រណ:ចម្ងាយពីសាលាស្រុកមកដល់វត្តរវាង .
វត្តបានកសាងឡើងតាំងពីឆ្នាំរកា . ២៣៦៨ . ១៨២៥ (នេះគឺ
 គិតតាមឆ្នាំកសាងនៃវត្តបច្ចុប្បន្ន ) តែបើតាមចាស់ព្រឹទ្ធាចារ្យជាច្រើន បាន
ឲ្យដឹងថា វត្តនេះមានកំណើតកសាងពីមុនមក កន្លែងទៅហើយ គឺ   ដំបូងនៅ . ១៧៦៤ កសាងនៅកន្លែងចេតិយចាស់ជិតផ្សាព្រែកលប ឃុំព្រែកលប ស្រុកកញ្ចោង ខេត្តត្រាវិញគឺស្ថិតនៅភ្ជាប់ថ្នល់ពីព្រែកលប
ទៅវត្តបឹង (ស្រុកថ្កូវ) បន្ទាប់មកសាងនៅភា្ជប់ពាមព្រែកទុងស្ថិតនៅខាងឆ្វេង
ដៃ គឺ នៅចំទិសខាងកើតចម្ងាយពីវត្តសព្វថ្ងៃប្រមាណ១គ. ហៅថាវត្តចាស់ ចំណែកសព្វថ្ងៃនេះគឺជាកន្លែងទី ៣។
បើគិតពីព្រះចៅអធិការ ដែលគ្រប់គ្រងវត្ត តាំងពីកសាងកន្លែងទី  
មកទល់សព្វថ្ងៃមានជាង ១០ តំណព្រះចៅអធិការមកហើយ ចំណែកព្រះ
ចៅអធិការដែលគ្រប់គ្រងវត្តបច្ចុប្បន្នមានព្រះនាមថា​ ឥន្ចប្បញ្ញោ ថាច់ សំណាង (ឯប្រវត្តិនិងនាមនៃព្រះចៅអធិការទាំងអស់នោះយើងខ្ញុំនឹង
ខិតខំស្រាវជ្រាវយកមកបំពេញបន្ថែមសេចក្តីជាខាងក្រោយ)

បច្ចុប្បន្នវត្តសុវណ្ណគន្ធវារីរង្សី (ព្រែកទុង) មានការទ្រុឌទ្រោមយ៉ាង
ខ្លាំង ជាពិសេសផ្ទៃដីវត្ត ដែលមានវិសាលភាពធំធេង តែឥឡូវនេះត្រូវ
គ្រោះថ្នាក់ធម្មជាតិ បណ្តាលឲ្យទឹកហូរច្រោះ ដីបាក់ជាបន្តបន្ទាប់ ធ្វើ
ឲ្យដីវត្តមួយថ្ងៃៗ កាន់តែរួញទៅៗ ជាលំដាប់ ក្នុងនោះគ្រោះថ្នាក់ធំ
ចម្បងជាងគេ គឺព្រះវិហារត្រូវព្រែកបាក់ដល់ខឿនទៅហើយ ដូច្នេះយើង
ខ្ញុំមិនអាចនៅសម្ងំឬក៏ជួសជុលនៅកន្លែងចាស់តទៅទៀតបានឡើយ ត្រូវ
តែបង្ខំចិត្ត ទៅកសាងកន្លែងថ្មី ដែលមានចម្ងាយពីព្រះវិហារចាស់រវាង ៥០
ដូច្នេះគ្រោះអាសន្នដែលវត្តសុវណ្ណគន្ធវារីរង្សី (ព្រែកទុង) ត្រូវ
ទួលរងសព្វថ្ងៃ មានទៅដល់ពីចំណុច គឺ
- ទប់ទល់នឹងគ្រោះធម្មជាតិដែលធើ្វឲ្យដីបាក់។ 
​​​​​​​២ - ប្រឈមមុខនឹងការកសាងព្រះវិហារថ្មី  
ក្នុងស្ថានភាពដែលពុទ្ធបរិស័ទខ្មែរប្រមាណជាង ៤០០ គ្រួសារក្នុងចំណុះ
ជើងវត្តស្ថិតនៅក្នុងបន្ទាត់នៃភាពក្រក្រីជីវភាពខ្វះខាត ប្រមាណ ៨០% ដូច្នេះមិនអាចគ្រប់សមត្ថភាពទប់ទល់នឹងការកសាងព្រះវិហារថ្មីឲ្យសំរេចឆាប់ៗបានឡើយ
ខាងលើនេះយើងខ្ញុំគ្រាន់តែលើកឡើងបង្ហាញ់ដោយសង្ខេបអំពីដើម
កំណើតនៃការកកើតវត្តនិងស្ថានភាពខ្វះខាតក្នុងការកសាងព្រះវិហារថ្មីនាពេលបច្ចុប្បន្នដែលវត្តសុវណ្ណគន្ធវារីរង្សី (ព្រែកទុង) កំពុងតែប្រឈមមុខ
សព្វថ្ងៃនេះ។
ព្រះវិហារថ្មីនេះចាប់ផ្តើមកសាងតាំងពីខែមេសាឆាំ្ន២០០៦មកម្លេះតែមិនទាន់បាន៨០%ផង
ហេតុដូច្នេះហើយយើងខ្ញុំសូមអំពាវនាវដល់សប្បុរសជនគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេស ទាំងបងប្អូនខ្មែរនិងបងប្អូនជនជាតិដ៍ទៃទៀត ដែល
មានសន្តានចិត្តនិងសទ្ធាជ្រះថ្លាគោរព រាប់អាន បូជានូវព្រះពុទ្ធសាសនា 
សូមមេត្តាជួយឧប្ថម្ភដល់វត្តយើងខ្ញុំក្នុងការកសាងព្រះវិហារថី្មនេះដើម្បីឲ្យឆាប់បានសម្រេចជាថ្ថាពរផង
សូម អាយុ វណ្ណ សុខ ពល និងបដិភាណ ព្រមទាំងសម្បត្តិ ប្រការ គឺ សម្បត្តិមនុស្ស សម្បត្តិ ទេវតា និងសម្បត្តិព្រះនិព្វាន ចូលកើតមានដល់សប្បុរសជន
ទាំងឡាយគ្រប់ពេលវេលាកុំបីអាក់ខានឡើយហោង៕
សូមអរព្រះគុណនិងអរគុណ!

អាសយដ្ឋានទំនាក់ទំនង
វត្តសុវណ្ណគន្ធវារីរង្សី (ព្រែកទុង) ឃុំតឹងហុង ស្រុកកញ្ចោង ខេត្តត្រាវិញ
WAT SUVANNGANDHAVARIRANSI (PREK TUNG)
CHUA AP 6 -  XA TAN HUNG - HUYEN TIEU CAN – TINH TRA VINH
ទូរស័ព្ទ: ប្រទេសវៀតណាម (៨៤) ០៧៤   ៣៦៣៦ ៧៣៥។ 
ប្រទេសថៃ (០០៦៦)៨១៣០៥៨១៩៣។
Email: watprektung@yahoo.com
វត្តសុវណ្ណគន្ធវារីរង្សី (ព្រែកទុង) ថ្ងៃទី ១៥ / ឧសភា / ២០១០



ព្រះវិហារចាស់ដែលព្រែកបាក់ជិតដល់

ព្រះវិហារថ្មីដែលកំពុងកសាង

No comments:

ព្រះវិហារថ្មី​ The New Uposatha